24
OCT
2018

1-st Kindergarten and Elementary School PTC

We are looking forward to welcoming parents to the Kindergarten and Elementary School Parent Teacher Conference (PTC) on Friday the 26th and Saturday the 27th of October.

The PTC is an excellent chance for parents to meet teachers and get an overview of how their child is progressing in the academic year. While highlighting where students are excelling, the PTC informs parents of areas where their child can improve and what can be done at home to achieve this such as building their reading skills through using Raz-plus, a leveled reading program to help your children with building their phonics skills and understanding of complex text.

There will also be:

  • G1 and G2 Parent Class Dojo registration
  • G3 and G5 Parent Google Classroom registration
  • Schoolbase Parent registration
  • Child Safe booth and workshop by Friends International Organization at room C013 at 9:30 AM on Saturday.
  • Sign up for the November workshop: Responsible internet usage and dangers

យើងខ្ញុំទាំងអស់គ្នារង់ចាំស្វាគមន៍វត្តមានរបស់មាតា បិតា អាណាព្យាបាលសិស្សក្នងកម្មវិធី ជំនួបរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្សកម្រិតបឋម និងមត្តេយ្យ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៦ និងថ្ងៃសៅរ៍ទី២៧ ខែតុលា ខាងមុខនេះ។

កម្មវិធីជំនួបរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតា​ អាណាព្យាបាលសិស្សគឺជាឱកាសដែលមាតា បិតា អាណាព្យាបាលសិស្សបានជួបជាមួយលោកគ្រូ អ្នកគ្រូរបស់បុត្រធីតាដើម្បីទទួលបាន ព័ត៌មានទាក់ទងនឹងការរីកចម្រើនក្នុងការសិក្សារបស់បុត្រធីតា ដោយនៅក្នុងកម្មវិធីនេះ លោក គ្រូអ្នកគ្រូនឹងជម្រាប់អំពីចំណុចដែលសិស្សានុសិស្សធ្វើបានល្អ និងចំណុចដែលត្រូវពង្រឹង បន្ថែមនៅផ្ទះ ដូចជាការពង្រឹងជំនាញអានតាមរយៈការប្រើប្រាស់កម្មវិធីRaz-plus ដែលជា កម្មវិធីជួយជំរុញការអានរបស់កុមារ។


ក្រៅពីនេះ ក៏នឹងមាន៖

  • ការចុះឈ្មោះប្រើប្រាស់Class Dojo សម្រាប់មាតាបិតា អាណាព្យាបាលសិស្សថ្នាក់ទី១ និងទី២
  • ការចុះឈ្មោះប្រើប្រាស់ Google Classroom សម្រាប់មាតាបិតា អាណាព្យាបាលសិស្ស ថ្នាក់ទី៣ និងទី៥
  • ការចុះឈ្មោះប្រើប្រាស់ Schoolbase
  • សិក្ខាសាលាស្តីពីសុវត្ថិភាពកុមារដែលរៀបចំដោយអង្គការ Friends International នៅ បន្ទប់C013 នៅវេលាម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃសៅរ៏
  • ការចុះឈ្មោះចូលរួមក្នុងសិក្ខាសាលាក្រោមប្រធានបទ “គ្រោះថ្នាក់នានាដែលបណ្តាល មកពីការប្រើប្រាស់អីនធើណិត និងការប្រើប្រាស់អីនធើណិតប្រកបដោយទំនួលខុស ត្រូវ” ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា