07
MAY
2018

Parent Code of Conduct

    • This Code of Conduct is an unsigned agreement between any parent, guardian, visitor and CIA FIRST International School.
    • At CIA FIRST International School we are very proud to have a very dynamic school community.  At our school the staff, management, parents and guardian all recognize that for our children to succeed in school, we need strong partnership between all relevant stakeholders. We expect the whole school community to respect our school policy and be a good example of their own behavior on the school campus.
    • As a partnership, we all recognize the importance of good working relationships in equipping our children with the necessary skills for their academic success. For these reasons, we will continue to welcome and encourage parents and guardians to immerse in the school life.
    • We are committed to dealing with problems constructively, through an open and positive dialogue. However, we understand that everyday misunderstandings can cause disappointments and negatively impacts our relationships. Whenever you have problems related to your child’s education, please contact your child’s teacher or school management and staff, who will be available to meet with you and go through and resolve the issues and concerns.
    • This code of conduct is written to provide the expectations on the conduct of all parents, guardians and visitors on the school campus, set pleasant school environment in which everyone feels safe, protected and respected.
    • To this end, this code aims to clarify the types of behavior that will not be tolerated and seeks parental consent to these expectations.
    • Behavior that will NOT be allowed on campus or in connection with the school:
      1. Interfering or threatening to interfere with any of the school’s normal operations or activities anywhere on the school campus or school grounds, including parking areas.
      2. Using loud or offensive language or displaying temper.
      3. Threatening in any way, a member of staff, visitor, fellow parent/guardian or child.
      4. Damaging or destroying school property.
      5. Sending offensive or threatening emails or text/voicemail/phone messages or other written communications (including social media) to anyone within the school community.
      6. Posting defamatory or offensive comments about any of the pupils/parents/staff/ management at the school on Facebook or other social media.
      7. Using physical, verbal or written aggression towards another adult or child. This includes physical punishment of your own child on school premises.
      8. Smoking, taking illegal drugs or the consumption of alcohol on school premises.
    • If any of the above takes place on school campus or in relation with school, the school may feel it is necessary to take action by contacting the appropriate authorities or we may consider banning the offending adult from entering the campus.
    • We thank you for respecting this code of conduct. Together we create and promote school environment of mutual understanding and respect for everyone in the school community.

     

    • បទបញ្ជាផ្ទៃក្នុងនេះ គឺជាការព្រមព្រៀងដោយមិនចាំបាច់តម្រូវឲ្យមានការចុះហត្ថលេខារវាង មាតា បិតា អាណាព្យាបាលសិស្ស ភ្ញៀវ ជាមួយនឹងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏។
    • យើងខ្ញុំទាំងអស់គ្នាជាតំណាងឲ្យសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ទាំងមូលមានមោទនភាពក្នុងការអភិវឌ្ឍសហគមន៏សាលាមួយប្រកបដោយថាមភាព ដែលនៅក្នុងនោះ បុគ្គលិក ថ្នាក់ដឹកនាំ និងមាតា បិតា អាណាព្យាបាលសុទ្ធសឹងតែបានទទួលស្គាល់ថាដើម្បីឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា យើងត្រូវការកិច្ចសហការក្នុងភាពជាដៃគូដ៏រឹងមាំមួយរវាងភាគីដែលពាក់ព័ន្ធទាំងអស់។
    • យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសហគមន៏សាលាទាំងមូលនឹងគោរពនូវរាល់គោលនយោបាយដែលសាលាបានតាក់តែង និងអនុម័តឲ្យប្រើប្រាសជាផ្លូវការ ហើយប្រតិបត្តិខ្លួនជាគំរូដ៏ល្អប្រពៃសម្រាប់ សិស្សានុសិស្សនៅក្នុងបរិវេណសាលា។
    • យើងទាំងអស់គ្នា បានមើលឃើញតួនាទីដ៏សំខាន់នៃទំនាក់ទំនងល្អរវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានជំនាញចាំបាច់នានា ដើម្បីជំរុញឲ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា ក៏ដូចជានៅក្នុងជីវិតរបស់ពួកគេនាពេលអនាគត។ ដោយផ្អែកលើហេតុផលទាំងអស់នេះហើយ យើងខ្ញុំទាំងអស់គ្នានឹងបន្តស្វាគមន៏ ព្រមទាំងលើកទឹកចិត្ត ឲ្យមាតា បិតា អាណាព្យាបាលទាំងអស់ចូលរួមឲ្យបានពេញលេញនៅក្នុងសកម្មភាពនានារបស់សាលា។
    • យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានានាតាមរយៈកិច្ចសន្ទនា ដោយបើកចំហរ និងប្រកបដោយភាពវិជ្ជមាន ប៉ុន្តែការភ័ន្តច្រឡំនានាដែលកើតមានជាយថាហេតុអាចជាហេតុផលដែលបង្ករឲ្យមាននូវការអាក់អន់ស្រពន់ចិត្ត ដែលធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ការទំនាក់ទំនងរបស់យើង ដូច្នេះហើយរាល់ពេលដែលមាតា បិតា អាណាព្យាបាលមានបញ្ហាទាក់ទងនឹងការសិក្សារបស់បុត្រធីតា សូមមេត្តាទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ ឬបុគ្គលិក ថ្នាក់ដឹកនាំសាលាដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាជាមួយគ្នា។
    • បទបញ្ជាផ្ទៃក្នុងនេះតាក់តែងឡើងក្នុងគោលបំណងជម្រាបជូនដំណឹងដល់មាតា បិតា អាណាព្យា បាល ព្រមទាំងភ្ញៀវទាំងអស់អំពីអាកប្បកិរិយាមួយចំនួនដែលត្រូវបានហាមឃាត់នៅក្នុងបរិវេណសាលា ក្នុងន័យបង្កើតឲ្យមានបរិយាកាសមួយដែលគ្រប់គ្នាត្រូវបានការពារ និងគោរព។
    • អាកប្បកិរិយាដែលមិនត្រូវបានអនុញ្ញាតឲ្យកើតមានឡើងនៅក្នុងបរិវេណសាលា ឬដែលមានទំនាក់ទំនងជាមួយនឹងសាលាមានដូចជា៖
      1. ធ្វើឲ្យមានការរាំងស្ទះ ឬគំរាមថានឹងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការជាប្រក្រតីរបស់ សាលា ក៏ដូចជាសកម្មភាពនានានៅក្នុងសាលា។
      2. ស្រែកគំហក ឬប្រើប្រាសពាក្យសំដីមិនសមរម្យ ឬបង្ហាញពីកំហឹងក្រេវក្រោធ
      3. គំរាមកំហែងក្នុងរូបភាពណាមួយចំពោះបុគ្គលិក ភ្ញៀវ ឪពុក ម្តាយ អាណាព្យាបាលដទៃ ទៀត ឬសិស្ស។
      4. បំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់សាលា។
      5. ផ្ញើសារជាអត្ថបទ ឬសំលេងដែលមានន័យរំលោភបំពាន គំរាមកំហែង (រួមទាំងក្នុង
        បណ្តាញសង្គមនានា) ទៅនរណាម្នាក់នៅក្នុងសាលា។
      6. បង្ហោះសារដែលមានលក្ខណៈបរិហារកេរ្តិ៍ រំលោភបំពានចំពោះសិស្ស ឪពុកម្តាយ អាណាព្យាបាល បុគ្គលិក ថ្នាក់ដឹកនាំសាលានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬបណ្តាញសង្គមដទៃទៀត។
      7. បង្ហាញភាពច្រឡោងខាមតាមរយៈកាយវិការ ពាក្យសំដី ឬការសរសេរចំពោះអ្នកដទៃ ឬសិស្ស រួមទាំងការដាក់ទណ្ឌកម្មលើរូបរាងកាយចំពោះបុត្រធីតារបស់ខ្លួននៅក្នុងសាលា។
      8. ជក់បារី ប្រើប្រាសគ្រឿងញៀនខុសច្បាប់ ឬសេពគ្រឿងស្រវឹងក្នុងសាលា។
    • ប្រសិនបើមានករណីណាមួយដូចបានរៀបរាប់ខាងលើកើតឡើងនៅក្នុងបរិវេណសាលា ឬដែល មានទំនាក់ទំនងនឹងសាលា សាលានឹងចាត់វិធានការចាំបាច់នានាតាមរយៈអាជ្ញាធរមានសមត្ថកិច្ច ឬពិចារណាហាមឃាត់ មិនឲ្យអ្នកដែលរំលោភលើបទបញ្ជាផ្ទៃក្នុងនេះចូលទៅក្នុងបរិវេណសាលាបន្តទៀតនោះទេ។
    • យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតា បិតា អាណាព្យាបាល ព្រមទាំងភ្ញៀវ ទាំងអស់ដែលបានគោរព និងអនុវត្តតាមបទបញ្ញាផ្ទៃក្នុងនេះ ហើយយើងនឹងបន្តរួមគ្នាបង្កើត  និងលើកកម្ពស់ បរិយាកាសដែលប្រកបដោយការយោគយល់ អធ្យាស្រ័យ និងការគោរពចំពោះមនុស្សគ្រប់គ្នានៅក្នុងសហគមន៏សាលាទាំងមូល។