08
APR
2019

CIA FIRST reaches new heights with ACS WASC accreditation

CIA FIRST reaches new heights with ACS WASC accreditation

The Accrediting Commission for Schools, Western Association of Schools and Colleges (ACS WASC), is a world-renowned accrediting association and one of the six regional accrediting agencies in the United States.

Last November ACS WASC paid a visit to the CIA FIRST Campus to evaluate the school for their prestigious accreditation. They met with senior members of staff, management and teachers to access the curriculum, teaching practices and overall school practices. After the visit, CIA FIRST received the news that the school has been full ACS WASC accreditation from PK-12.

What does this mean for CIA FIRST?
Being ACS WASC accredited makes CIA FIRST one of only four schools in Cambodia that are fully accredited from PK-12 and which meets ACS WASC requirements and standards.

What does this mean for parents who are considering CIA FIRST?
1. Assures the school community that the school’s purposes are appropriate and being accomplished through a viable education program  — a trustworthy institution for student learning
2. Validates the integrity of the school’s program and transcripts
3. Facilitates transfer of credits to other English-speaking schools — critical for college/university acceptance worldwide
4. Fosters the ongoing improvement of the school’s programs and operations to support student learning
5. Provides valuable insight from fellow educators visiting the school
6. Benefits schools that choose joint accreditation or other collaborative processes, e.g., ACS WASC/CDE.

What does this mean for our students?
To have the ACS WASC stamp of Accreditation on our High School graduating diplomas and transcripts, maximises the opportunities for our graduates to be accepted to the most competitive and highest quality universities worldwide.

The Ministry for Education, Youth and Sport has already recognised CIA FIRST graduating diploma as equivalent to the Grade 12 National Diploma and now the ACS WASC accreditation gives students’ diplomas a stronger international recognition as well.

Well done to all staff especially our wonderful our Head of Curriculum for putting in this hard work so that our students may get the best education in Cambodia and compete on an international level!

សាលាអន្តរជាតិ ស៊ី​ អាយ អេ​ ហ្វឺសត៍ ទទួលបានការទទួលស្គាល់គុណភាពអប់រំបន្ថែមទៀតពីគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ (WASC)

គណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ (WASC) គឺជាគណៈកម្មការវាយតម្លៃ គុណភាពអប់រំមួយក្នុងចំណោមគណៈកម្មការចំនួន៦នៅសហរដ្ឋអាមេរិក។

កាលពីខែវិច្ឆិកាឆ្នាំមុន គណៈកម្មការនេះបានមកទស្សនកិច្ចវាយតម្លៃសាលាអន្តរជាតិ ស៊ី អាយ អេ​ ហ្វឺសត៍ ដោយមានការជួបប្រជុំជាមួយបុគ្គលិក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើរង្វាយ តម្លៃកម្មវិធីសិក្សា ការបង្រៀន ព្រមទាំងផ្នែកផ្សេងៗទៀតនៃសាលាទាំងមូល។ តាមរយៈការវាយ តម្លៃនេះ កម្មវិធីសិក្សារបស់សាលាចាប់ពីមត្តេយ្យ រហូតដល់វិទ្យាល័យត្រូវបានទទួលស្គាល់យ៉ាង ពេញលេញពីគណៈកម្មការនេះ។

តើការទទួលស្គាល់នេះផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ​ ហ្វឺសត៍?
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាសាលាមួយក្នុងចំណោមសាលាចំនួន៤នៅក្នុងព្រះរាជាណា ចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់គុណភាពយ៉ាងពេញលេញពីគណៈកម្មការវាយតម្លៃ និងទទួល ស្គាល់គុណភាពអប់រំមួយនេះ។

តើការទទួលស្គាល់នេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់មាតាបិតា​ អាណាព្យាបាលដែលកំពុងពិចារ ណាចុះឈ្មោះបុត្រធីតានៅសាលាអន្តរជាតិ ស៊ី អាយ អេ​ ហ្វឺសត៍?
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ជាស្ថាប័នអប់រំដែលអាចជឿជាក់បានសម្រាប់ការអប់រំ របស់បុត្រធីតា។
កម្មវិធីសិក្សា និងសញ្ញាបត្រដែលចេញដោយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ត្រូវបាន ទទួលស្គាល់នៅទូទាំងពិភពលោក។
សិស្សអាចផ្ទេរការសិក្សាទៅកាន់សាលាប្រើប្រាស់ភាសាអង់គ្លេសដទៃទៀត ព្រមទាំងចាំបាច់ សម្រាប់ការដាក់ពាក្យសិក្សានៅតាមបណ្តាសាកលវិទ្យាល័យទូទាំងពិភពលោក។
ជំរុញឲ្យមានការអភិវឌ្ឃកម្មវិធីសិក្សាឥតឈប់ឈរដើម្បីឲ្យការសិក្សារបស់សិស្សានុសិស្សកាន់តែប្រសើរឡើង។
លើកតម្កើងកិត្តិសព្ទរបស់សាលា។
ផ្តល់ប្រយោជន៍ដល់សាលាដែលចង់ចូលរួមក្នុងការធ្វើរង្វាយតម្លៃ ឬកិច្ចសហការផ្សេងៗ

តើការទទួលស្គាលនេះផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់សិស្សានុសិស្ស?
ត្រារបស់គណៈកម្មការវាយតម្លៃដែលបោះលើសញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុរបស់ប្អូនៗសិស្សានុសិស្ស នឹងបង្កើនឱកាសសម្រាប់ប្អូនៗក្នុងការដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យធំៗ ល្បីៗនៅទូទាំង ពិភពលោក។

ក្រសួងអប់រំ យុវជន និងកីឡាបានទទួលស្គាល់សមមូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តជាតិ ដែលចេញដោយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍មានតម្លៃស្មើសញ្ញាបត្របាក់ឌុបកម្មវិធីជាតិ ផងដែរ។
សូមអបអរសាទរ និងកោតសរសើរដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ​ អ្នកគ្រូទាំងអស់ដែល បានខិតខំលើកស្ទួយគុណភាពអប់រំក្នុងស្រុកដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។