21
FEB
2018

Advanced Placement® exams for 2017-2018

Dear Parents and Students,

Advanced Placement® exams for 2017-2018 courses will be administered 7-18 May 2018 at CIA FIRST. Please find a detailed schedule at the bottom of the page. Exact testing locations will be announced at a later date.

The “College Board Bulletin for AP Students and Parents 2017 – 2018” is being distributed to students this week, and we strongly encourage you to read this document carefully. It outlines the purpose and benefits of AP exams, the grading scale, procedures for sending score reports to universities, and exam administration policies.

Students are free to register for any exam being offered. However, teachers in each course will send out letters this week to students who are recommended to take an exam. These recommendations are based on the following considerations: course performance, mock exam performance, intended university location, and intended university major.

The registration fee is $130.00 per exam.  You will be able to register and pay for the exams in the accounting office until 16 March. This deadline is firm and no exceptions will be granted.  If you have any questions regarding AP exams or the registration process, please contact the AP Coordinator, Mr. Brandon Gunn: brandon.gunn@ciaschool.edu.kh.

 

EXAM DATE & TIME
Physics 1 8 May, 12:00-5:00 pm
Computer Science Principles 11 May, 12:00-5:00 pm
Biology 14 May, 8:00 am-12:00 pm
Calculus 15 May, 8:00 am-12:00 pm
English Language & Composition 16 May, 8:00 am-12:00 pm
Macroeconomics 16 May, 12:00-5:00 pm
World History 17 May, 8:00 am-12:00 pm
Statistics 17 May, 12:00-5:00 pm
Human Geography 18 May, 8:00 am-12:00 pm
European History 18 May, 12:00-5:00 pm

មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជាទីរាប់អាន៖

ការប្រលងមុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏។ សូមមើលកាលវិភាគ លំអិតនៃការប្រលងនៅខាងក្រោមនៃទំព័រ ហើយបន្ទប់ប្រលងជាក់លាក់នឹងប្រកាសនៅពេលក្រោយ។

ការផ្សព្វផ្សាយព័ត៌មានរបស់College Board សម្រាប់សិស្សដែលប្រលងមុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់ (AP courses) និងមាតា បិតា អាណាព្យាបាល កំពុងត្រូវបានធ្វើឡើងនៅសប្តាហ៏នេះ ហើយយើង ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់មេត្តាអានព័ត៌មានទាំងអស់ដោយយកចិត្តទុកដាក់ ព្រោះវារៀបរាប់ពីគោលបំណង និងផលប្រយោជន៏នៃការប្រលងមុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់ (AP exams) ការដាក់ពិន្ទុ នីតិវិធីនៃការផ្ញើរបាយការណ៏ពិន្ទុទៅកាន់សាកលវិទ្យាល័យដែលសិស្សានុសិស្ស មានបំណងចូលរៀនក្រោយចប់វិទ្យាល័យ ព្រមទាំងគោលនយោបាយនៃការប្រលងផ្សេងៗ។

សិស្សានុសិស្សអាចចុះឈ្មោះចូលរួមប្រលងដោយសេរី ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូដែលបង្រៀនមុខវិជ្ជា នីមួយៗនឹងផ្ញើសំបុត្រទៅកាន់សិស្សានុសិស្សដែលពួកគាត់គិតថាគួរតែចូលរួមក្នុងការប្រលង។ សិស្សានុសិស្សដែលលោកគ្រូ អ្នកគ្រូនឹងផ្តល់យោបល់ថាតើគួរចូលរួមការប្រលង ឬមិនគួរគឺផ្អែកលើ កត្តាមួយចំនួនដូចជា៖ លទ្ធផលសិក្សានៃមុខវិជ្ជានីមួយៗ លទ្ធផលនៃការប្រលងសាកល្បង សាកលវិទ្យាល័យដែលសិស្សានុសិស្សមានបំណងសិក្សាក្រោយចប់វិទ្យាល័យ ព្រមទាំងជំនាញ ដែលសិស្សានុសិស្សគ្រោងនឹងរៀននៅកម្រិតសាកលវិទ្យាល័យ។

ថ្លៃចុះឈ្មោះប្រលងគឺ១៣០ដុល្លារសម្រាប់មួយមុខវិជ្ជា ហើយសិស្សានុសិស្សអាចចុះឈ្មោះ និងបង់ថ្លៃ ចុះឈ្មោះប្រលងនៅការិយាល័យគណនេយ្យរហូតដល់ថ្ងៃទី១៦ ខែមីនា។ កាលបរិច្ឆេទផុតកំណត់គឺ ច្បាស់លាស់ និងគ្មានករណីលើកលែងឡើយ។ ប្រសិនបើមានសំនួរទាក់ទងនឹងការប្រលងនេះ ឬក៏ ដំណើរការនៃការចុះឈ្មោះប្រលង សូមមេត្តាទាក់ទងលោក Brandon Gunn ដែលជាអ្នក សម្រប សម្រួលមុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់តាមរយៈអាសយដ្ឋានអ៊ីមែល៖ brandon.gunn@ciaschool.edu.kh
 

មុខវិជ្ជាប្រលង កាលបរិច្ឆេទ និងពេលវេលា
រូបវិទ្យា ថ្ងៃទី៨ ខែឧសភា ចាប់ពីម៉ោង១២ៈ០០ ដល់ម៉ោង៥ៈ០០ល្ងាច
គោលការណ៏នៃវិទ្យាសាស្ត្រកុំព្យូទ័រ ថ្ងៃទី១១ ខែឧសភា ចាប់ពីម៉ោង១២ៈ០០ ដល់ម៉ោង៥ៈ០០ល្ងាច
ជីវវិទ្យា ថ្ងៃទី១៤ ខែឧសភា ចាប់ពីម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០
Calculus ថ្ងៃទី១៥ ខែឧសភា ចាប់ពីម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០
ភាសាអង់គ្លេស និងសំណេរតែងសេចក្តី ថ្ងៃទី១៦ ខែឧសភា ចាប់ពីម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០
ម៉ាក្រូសេដ្ឋកិច្ច ថ្ងៃទី១៦ ខែឧសភា ចាប់ពីម៉ោង១២ៈ០០ ដល់ម៉ោង ៥ល្ងាច
ប្រវត្តិសាស្ត្រពិភពលោក ថ្ងៃទី១៧ ខែឧសភា ចាប់ពីម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០
ស្ថិតិ ថ្ងៃទី១៧ ខែឧសភា ចាប់ពីម៉ោង១២ៈ០០ ដល់ម៉ោង ៥ល្ងាច
ភូមិវិទ្យាស្តីអំពីមនុស្ស ថ្ងៃទី១៨ ខែឧសភា ចាប់ពីម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០
ប្រវត្តិសាស្ត្រអឺរ៉ុប ថ្ងៃទី១៨ ខែឧសភា ចាប់ពីម៉ោង១២ៈ០០ ដល់ម៉ោង ៥ល្ងាច