CIA FIRST International School offers Karate as a sport activity for students from Grades 6 – 12.

នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានកិត្តិយសក្នុងការទទួលបានការអញ្ជើញមកទស្សនាការបើកក្លឹបការ៉ាតេដូ ពីសំណាក់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។  សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ដែលទទួលបានខ្សែក្រវ៉ាត់ខ្មៅខាងផ្នែកការ៉ាតេដូនេះដែរ បានលើកទឹកចិត្តសិស្សានុសិស្សឱ្យចូលរួមឱ្យបានច្រើនក្នុងក្លឹបការ៉ាតេដូ ព្រោះកីឡានេះ គឺល្អសម្រាប់សុខភាពរាង្គកាយ ក៏ដូចជាសុខភាពផ្លូវចិត្ត ព្រមទាំងអាចជម្រុញឱ្យសិស្សទទួលបានលទ្ធផលសិក្សាប្រសើរឡើងផងដែរ តាមរយៈការផ្តោតការយកចិត្តដាក់ខ្ពស់ ដែលតម្រូវឱ្យមានក្នុងកីឡាប្រភេទនេះ។

នៅក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ ក៏មានការចូលរួមពីសំណាក់លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក ឥន្រ្ទី ស្រ្ទូវ៉េ នាយកប្រតិបត្តិសាលា លោកស្រី អាម៉ាន់ដា ម៉ាទីន នាយកកម្រិតវិទ្យាល័យ លោក ហ្វីលីព ម៉ាស្កុត អ្នកសម្របសម្រួលកម្មវិធីសិក្សា និងការបណ្តុះបណ្តាល លោក ជា ម៉េង ប្រធានផ្នែកកម្មវិធីចំណេះទូទៅភាសាខ្មែរ និងលោកគ្រូការ៉ាតេដូ ឡាច ចាន់សុវណ្ណ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្តល់ជូនកម្មវិធីហាត់ការ៉ាតេដូចំពោះសិស្សពីថ្នាក់ទី ៦ ដល់ទី ១២។

On February 14, 2017, CIA FIRST International School was proud to host the Minister of Education, Youth and Sport, H.E. Dr. Hang Chuon Naron on campus as he witnessed the inauguration of the Karate Club. CIA FIRST International School supports the Ministry of Education, Youth and Sport’s initiative in promoting and regulating education, youth and sport development in Cambodia.

H.E. Dr. Hang Chuon Naron is a karate black belt holder himself, which denotes the highest degree of competence in this sport, and he encouraged our students who turned up for the class that karate is good for physical and mental well-being and will improve academic performance by raising levels of focus and concentration. He was joined by Oknha Dr. Trang Ly, Chairman of Board of Directors, Mr. Andre Struve, School Director, Ms. Amanda Martin, MS/HS Principal, Mr. Philip Muscott, Curriculum and Professional Learning Coordinator, Mr. Chea Meng, Khmer Dean and Karate Master, Mr. Lach Chan Sovan.

CIA FIRST International School offers Karate as a sport activity for students from Grades 6 – 12. It is held twice a week and classes fill up quickly.