31
OCT
2018

MSHS PTSC

CIA FIRST is looking forward to welcoming parents to the Middle and High School Parent Teacher Student Conference (PTSC) on Saturday, 3rd of November.

This is a chance for parents to meet teachers and get an overview of how their child is progressing in the academic year. While highlighting where students are excelling, the PTSC informs parents of areas where their child can improve and what can be done at home to achieve this.

There will also be practical information about:

  • Registering for the SchoolBase system
  • Student Support Services
  • Academic and College Advising
  • LSP

CIA FIRST hopes to see as many parents as possible at this important event.

The conference runs from 8 a.m. – 12 p.m. in the Middle and High School building.

យើងខ្ញុំទាំងអស់គ្នារង់ចាំស្វាគមន៏វត្តមានរបស់មាតាបិតា អាណាព្យាបាលទាំងអស់មកកាន់កម្មវិធី ជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្សជាមួយនឹងលោកគ្រូ អ្នកគ្រូ កម្រិត អនុវិទ្យាល័យ និង វិទ្យាល័យ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៏ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

កម្មវិធីជំនួបរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតា​ អាណាព្យាបាលសិស្សគឺជាឱកាសដែលមាតា បិតា អាណាព្យាបាលសិស្សបានជួបជាមួយលោកគ្រូ អ្នកគ្រូរបស់បុត្រធីតាដើម្បីទទួលបាន ព័ត៌មានទាក់ ទងនឹងការរីកចម្រើនក្នុងការសិក្សារបស់បុត្រធីតា ដោយនៅក្នុងកម្មវិធីនេះ លោក គ្រូអ្នកគ្រូនឹងជម្រាប អំពីចំណុចដែលសិស្សានុសិស្សធ្វើបានល្អ និងចំណុចដែលត្រូវពង្រឹងបន្ថែមនៅផ្ទះ។

ក្រៅពីនេះ ក៏នឹងមានព័ត៌មានទាក់ទងនឹង៖

  • ការចុះឈ្មោះប្រើប្រាស់ Schoolbase
  • សេវាកម្មគាំពារសិស្សានុសិស្ស
  • ការប្រឹក្សាយោបល់ស្តីពីការសិក្សា និងការជ្រើសរើសមហាវិទ្យាល័យ
  • កម្មវិធីបំប៉នភាសាអង់គ្លេស

យើងខ្ញុំសង្ឃឹមថាមាតាបិតា អាណាព្យាបាលទាំងអស់នឹងចូលរួមឲ្យបានច្រើនកុះករនៅក្នុងកម្មវិធីនេះ ដែលនឹងចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅអគារអនុវិទ្យាល័យ និងវិទ្យាល័យ។