28
AUG
2019

New Security System in CIA FIRST

New Security System in CIA FIRST

CIA FIRST International School cares for the safety and security of our students, faculty members, stakeholders, subcontractors and guests.

We will have a new system in place which is called Radio Frequency Identification (RFID), RFID security gates which will be implemented in the first weeks of school. Authorised individuals who enter our security gates, will be granted an RFID card, which will allow them to enter and exit at appointed gates until the card expires or is invalid.


FAQs regarding certificate of equivalence

  • How do I get my card?

    Students will be issued security cards within the first few weeks of school.
    Parents must apply for their cards at the front desk during the first week of school.
  • How do I use the card?

    Cardholders can simply scan in and out using the ID card. Students and parents are asked to follow security guard instructions at the gate and for parking.
  • When will I have to use my card?

    Students and parents will have to use their card to enter and exit the campus, only during school hours. As we have a large population of students and parents at CIA FIRST, the implementation process will take some time. Parents and students will be given ample notification of when stricter enforcement will be applied.
  • I’m a student and I want to leave early. How will the system work?

    Students who wish to leave early must fill out a Request to go home early form . This is only issued by Front Desk personnel and approved by the teacher or the principal. The process will go as follows:

    1. The Front Desk personnel will get confirmation of early leave from the parents after the student completes the form.
    2. The student will get the signature of the teacher or the principal .
    3. Confirmation with the parents is received via SMS or phone call.
    4. The completed Request to go home early form will be shown to the guard before the student be allowed exit.
  • I forgot my card at home, how do I get into the campus?

    Students, parents or staff who misplace or forget their RFID cards must fill out their Information into a Sign-In Log Book, located at Checkpoint 2 of the security glass booth.
  • How do guests enter the campus?

    All guests will be required to fill out their personal information in a Guest Sign-In Log and a personal Identification card left with the Security Guards at the Checkpoint 2 of the security glass booth.

    Visitors who have a scheduled appointment at CIA FIRST must state their name and the CIA FIRST member with whom they have an appointment with the Security Guards. Security Guards will verify this with front desk and issued a Visitor Access Card upon confirmation of their appointment.

  • What if I lose my ID card?

    Lost, misplaced, stolen or damaged RFID card owners will be required to pay a fee for renewal of their card. A temporary card will be loaned to the card owner that must be returned undamaged. A small fee will be charged for the replacement card.

 

ប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាពថ្មីនៅសាលាអន្តរជាតិ ស៊ី អាយ​ អេ​ ហ្វឺសត៍

សាលាអន្តរជាតិ ស៊ី អាយ​ អេ​ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អាណាព្យាបាល ព្រមទាំងភ្ញៀវទាំងអស់របស់ សាលា។
យើងខ្ញុំនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពថ្មីដែលមានឈ្មោះថា “ប្រព័ន្ធស្កែនដើម្បីកំណត់ អត្តសញ្ញាណ” ហើយច្រកចូលដែលបំពាក់ប្រព័ន្ធថ្មីនេះនឹងដាក់ឲ្យដំណើរការនៅប៉ុន្មានសប្តាហ៍ដំបូង នៃឆ្នាំសិក្សាថ្មី។ យើងខ្ញុំនឹងផ្តល់ជូនកាតសម្គាល់ខ្លួនដែលអាចប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពថ្មីនេះទៅអ្នក ដែលមានសិទ្ធិចូលក្នុងបរិវេណសាលា ហើយអ្នកដែលមានកាតសម្គាល់នេះនឹងអាចចូល ឬចេញពី បរិវេណសាលានៅគ្រប់ច្រកចេញចូលរហូតដល់ពេលដែលកាតសម្គាល់ខ្លួននេះផុតសុពលភាព។


  • តើខ្ញុំអាចទទួលបានកាតសម្គាល់ខ្លួនថ្មីនេះដោយរបៀបណា?

    យើងខ្ញុំនឹងចែកកាតសម្គាល់ខ្លួនថ្មីនេះទៅសិស្សានុសិស្សនៅក្នុងរយៈពេលពីរ ឬបីថ្ងៃនៃឆ្នាំ សិក្សាថ្មី ចំណែកឯ មាតាបិតា អាណាព្យាបាលត្រូវដាក់ពាក្យស្នើសុំកាតសម្គាល់ខ្លួនថ្មីនេះនៅកន្លែង ផ្តល់ព័ត៌មានក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មី។
  • តើខ្ញុំប្រើប្រាស់កាតសម្គាល់ខ្លួនថ្មីនេះដោយរបៀបណា?

    អ្នកដែលមានកាតនេះគ្រាន់តែស្កែនដោយប្រើកាតនេះរាល់ពេលចូល ឬចេញពីបរិវេណសាលា តាមច្រកចេញចូល ហើយសិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សត្រូវស្តាប់តាមការណែ នាំរបស់បុគ្គលិកសន្តិសុខនៅច្រកចូល និងនៅចំណតរថយន្ត។
  • តើខ្ញុំត្រូវប្រើកាតសម្គាល់ខ្លួននេះនៅពេលណា?

    សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សត្រូវប្រើកាតនេះនៅរាល់ពេលចូល និង ចាកចេញពីបរិវេណសាលានៅរាល់ម៉ោងធ្វើការ។ដោយហេតុថាសិស្សានុសិស្សមានចំនួនច្រើន ការ ប្រើប្រាស់ច្រកចូលត្រូវការពេលវេលា ហើយយើងខ្ញុំនឹងជូនដំណឹងដល់សិស្សានុសិស្ស ព្រមទាំងមាតា បិតា អាណាព្យាបាលប្រសិនបើមានការរឹតបន្តឹងការអនុវត្តនីតិវិធីណាមួយ។
  • ខ្ញុំជាសិស្ស ហើយខ្ញុំចង់ចេញពីសាលាមុនម៉ោង តើខ្ញុំត្រូវធ្វើដូចម្តេច?

    សិស្សដែលចង់ចេញមុនម៉ោងកំណត់ត្រូវបំពេញលិខិតស្នើសុំចេញមុនម៉ោង ហើយអ្នកដែល អាចផ្តល់ជូនលិខិតនេះគឺមានតែបុគ្គលិកផ្នែកផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយលិខិតនេះត្រូវមានចំណារ ឯកភាពពីលោកគ្រូ អ្នកគ្រូ ឬនាយក។ នីតិវិធីមានដូចតទៅ៖

    1. បុគ្គលិកផ្នែកផ្តល់ព័ត៌មានទទួលបានការបញ្ជាក់ពីមាតាបិតា អាណាព្យាបាលសិស្ស បន្ទាប់ពីបំពេញលិខិតស្នើសុំ។
    2. សិស្សត្រូវសុំហត្ថលេខាពីគ្រូ ឬនាយក
    3. ធ្វើការបញ្ជាក់ជាមួយមាតាបិតា អាណាព្យាបាលសិស្សតាមរយៈសារ ឬទូរស័ព្ទ។
    4. សិស្សត្រូវបង្ហាញលិខិតស្នើសុំចេញមុនម៉ោងដែលមានចំណារឯកភាពទៅកាន់បុគ្គលិកសន្តិសុខមុនពេលចាកចេញ។
  • ខ្ញុំភ្លេចកាតសម្គាល់ខ្លួនខ្ញុំនៅផ្ទះ តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីអាចចូលក្នុងបរិវេណសាលា?

    សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងបុគ្គលិកដែលមិនបានយកកាតសម្គាល់ តាមខ្លួនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងសៀវភៅភ្ញៀវចេញចូលនៅច្រកទ្វារទីពីរ។
  • តើភ្ញៀវអាចចូលក្នុងបរិវេណសាលាដោយរបៀបណា?

    ភ្ញៀវទាំងអស់ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងសៀវភៅភ្ញៀវចេញចូល ព្រមទាំងទុកអត្ត សញ្ញាណប័ណ្ណរបស់ពួកគាត់ជាមួយបុគ្គលិកសន្តិសុខនៅច្រកទ្វារទីពីរ។
    ភ្ញៀវដែលមានការណាត់ជាមួយសាលា ត្រូវប្រាប់ឈ្មោះខ្លួន និងបុគ្គលិកសាលាដែលខ្លួនមាន ការណាត់ជួបទៅកាន់បុគ្គលិកសន្តិសុខ បន្ទាប់មកបុគ្គលិកសន្តិសុខនឹងទាក់ទងទៅផ្នែកផ្តល់ព័ត៌មាន ដើម្បីបញ្ជាក់ បន្ទាប់ពីបញ្ជាក់រួច បុគ្គលិកសន្តិសុខនឹងជូនកាតសម្គាល់ខ្លួនទៅភ្ញៀវ។
  • តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំបាត់កាតសម្គាល់ខ្លួន?

    ម្ចាស់កាតត្រូវបង់ប្រាក់ដើម្បីធ្វើកាតថ្មីក្នុងករណីដែលបាត់កាត ឬកាតដែលបាក់បែកប្រើការ លែងបាន​។ សាលានឹងជូនកាតដែលអាចប្រើប្រាស់បណ្តោះអាសន្ន ហើយត្រូវរក្សាទុកកុំឲ្យបាក់បែក និងប្រគល់ជូនសាលាវិញនៅពេលដែលកាតថ្មីធ្វើរួចរាល់។