31
AUG
2018

Parking

Dear parents and guardians of CIA FIRST’s students,

We would like to announce that an additional drop-off/pick-up point has been arranged to help lessen traffic congestion outside CIA FIRST International School. The area is located in front of Building B (MSHS Building) and is mainly designed for quick drop-off and pick-up. It only provides limited parking space (please see below map).

To ease the traffic and parking situation, kindly avoid parking and leaving your car, but agree on a pick-up and drop-off point with your child. It is also very important that you follow the instructions of the security personnel and guards.

Be informed that the school offers very affordable, safe and comfortable student bus transportation as an alternative to individual often inconvenient transportation. Please call +855 (0)99 2000 11 or write us via messenger to info@ciaschool.edu.kh.

We very much appreciate your patience and understanding for the start of school year difficulties until the traffic and parking situation has normalized.

FOR PARENTS OF KINDERGARTEN STUDENTS:

It is important that your child arrives on time in class. Classes for Kindergarten start at 7.30am. Please be at the campus latest at 7.25am. Your child will miss important parts of the lesson if arriving after 7.30am.

Respectfully,

Andre Struve

School Administrator

មាតាបិតា អាណាព្យាបាលជាទីគោរព៖

យើងខ្ញុំសូមជម្រាបជូនថាកន្លែងដាក់សិស្ស និងមកទទួលសិស្សត្រូវបានរៀបចំបន្ថែមដើម្បី បន្ថយការកកស្ទះចរាចរណ៍នៅខាងក្រៅសាលា ហើយកន្លែងនេះស្ថិតនៅខាងមុខអាគារBដែលជា អាគារកម្រិត មធ្យមសិក្សា វាត្រូវបានរៀបចំឡើងដើម្បីដាក់ និងទទួលសិស្សឲ្យបានលឿន រីឯកន្លែង ចតរថយន្តទៀតសោធក៏មានកំណត់ដែរ (សូមអញ្ជើញមើលផែនទីខាងក្រោម)។

ដើម្បីសម្រួលចរាចរណ៍ សូមមេត្តាកុំចតរថយន្តចោល ហើយត្រូវឈប់ដើម្បីដាក់ និងទទួល បុត្រធីតានៅកន្លែងដែលត្រូវបានអនុញ្ញាតតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតសូមមេត្តាស្តាប់តាមការណែនាំ របស់បុគ្គលិកសន្តិសុខដោយសេចក្តីអនុគ្រោះបំផុត។

សាលាក៏មានសេវារថយន្តដឹកសិស្សប្រកបដោយសុវត្ថិភាព និងផាសុខភាពផងដែរ។ សូមមេត្តាទាក់ទងមកកាន់+855 (0)99 2000 11 សម្រាប់ព័ត៌មានបន្ថែម។

យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ភាពអត់ធ្មត់ និងការយោគ យល់ ចំពោះបញ្ហានានាដែលកើតឡើងនៅដើមឆ្នាំសិក្សាថ្មីនេះរហូតដល់ស្ថានភាពចរាចរណ៍វិលមក ភាពប្រក្រតីវិញ។

ព័ត៌មានសម្រាប់មាតាបិតា អាណាព្យាបាលសិស្សានុសិស្សកម្រិតមត្តេយ្យ

បុត្រធីតារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីគួរតែមកដល់ថ្នាក់ឲ្យបានទាន់ពេលវេលា គឺនៅ ម៉ោង៧ៈ២៥នាទីព្រឹក ព្រោះម៉ោងសិក្សាចាប់ផ្តើមនៅម៉ោង៧ៈ៣០នាទីព្រឹក។ សិស្សានុសិស្ស អាចនឹងខកខានរៀននូវចំនុចសំខាន់ៗនៃមេរៀនប្រសិនបើពួកគេមកយឺត។

នាយកទទួលបន្ទុកផ្នែករដ្ឋបាល

ឥន្ទ្រីយ៍ ស្ទ្រូវេ