SD letter – end of 2017/18 school year


18 May 2018
Dear Parents and Guardians of Students at CIA FIRST International School,

Another exciting school year is coming to an end. While one year ago the construction of the new kindergarten building was at its peak, these days the Board of Directors, namely Chairman Oknha Dr Trang Ly and Vice-Chairman Mr. Samath Him Sprung, together with the school’s leadership team, are working out plans:

  •  for the extension of our school to a new plot of land only about 1000m west of current campus, and
  •  for the construction of a multi-use auditorium and underground parking to improve current campus.

 

Because we have faced significant challenges this school year in school support services and in particular with regards to the traffic situation at student pick-up times, I want to thank the parent community for their collaboration, patience and understanding. With the planned underground parking space and the additional campus we hope to ease the situation in the long-term. Unfortunately, further difficulties in the first months of the next school year are to be expected until aforementioned matters are in place. I would like to stress that parents’ feedback and regular involvement of the representatives of our Parents-as-Partner Associations (PaPAs), especially through the Chair of the Elementary School PaPA, Mr. Bo Jespersen, and the Middle and High School Chair Mr. Soksan Yi, again have contributed largely to school improvement this year, including the parking situation, the canteen, security and bus transportation services.

With regards to student support and academic-related matters, I would like to point out the ongoing refinement of our K3-12 curriculum and the significant extension of our student support services in the upcoming school year. Our curriculum team, formed by more than 24 curriculum coordinators and guided by our senior management member, Mr. Philip Muscott, has tailored over the past 5 years a progressive, latest international standards driven and very rigorous curriculum, praised internationally by education experts. In the WASC (Western Association of Schools and Colleges) mid-term and high school accreditation visit in October/November this year it is expected to be confirmed that CIA FIRST offers maybe the most innovative and rigorous student population tailored curriculum in the region. In the upcoming 2018/2019 school year, the school will also offer five more Advanced Placement (AP) courses in addition to the existing 10 courses.  We are proud that we can offer these courses to all G10 to G12 students only depending on their academic readiness and not on their financial contribution. These courses are very relevant for the acceptance into international universities. We maintain the offer of AP courses free of additional charges, despite their being cost-intensive, due to the necessity of special teacher training, additional learning and teaching materials, sophisticated science lab equipment, etc. Furthermore, our G3 to G5 students from next school year on will be exposed to a Singaporean financial literacy curriculum called MoneyTree which has been integrated in our Math and Social Science classes. Students from G6 to G8 who are enrolled in the full-time international study mode have learned about good money habits and attitudes through the MoneyTree curriculum already this year.

Linked to our high standards in learning and teaching, the school’s academic leadership team, around Kindergarten and Elementary School Principal Ms. Imelda Rebancos and Middle and High School Principal Ms. Amanda Martin, with invaluable guidance by our student support service specialist Ms. Kelly Breen, was able to identify this school year areas of growth in the support that struggling students need to cope with the high demands of our modern education approach. Such support includes special learning needs, English language support, literacy support, psychological counselling, and discipline monitoring. Our target is to increase the manpower for student support services next year by more than 50%. Significant investments for special programs, like literacy improvement initiatives for Lower Elementary School Level were already approved by the board of directors, and the concept of a holistic student support approach is being developed.

I am really excited about all these school development measures and the opportunities for improvement in student learning for next year, and in the years to come.

All of these cornerstones in quality improvement for your child’s education come with additional expenses for the school. We therefore ask for your understanding that the tuition fee for 2018/2019 will be increased by 8% for all students (K3-G12). This increase is needed in order to ensure that every student receives the highest quality of education that we all expect from CIA FIRST International School. Related to the upgrade of safety and security of our school bus transportation system, e.g. by equipping all buses with inside cameras to monitor students and staff, we have also restructured the fees for our school buses. Please read carefully attached fee pamphlet. You will also find there information about the re-enrollment dates. Please ensure that you re-enroll your child before June 23 to avoid paying an increased re-enrollment fee.

Parents with children who have been enrolled in our school for 8 or more consecutive years will again be included in our “Loyalty Program” and experience a 4% increase on 2017/2018 tuition fees instead of 8%. In conversations with the PaPA officers and parents, we learned that this new regulation was received very well by our loyal parents last year.

On behalf of the Board of Directors, the faculty, and all staff at CIA FIRST International School, I would like to thank you for your trust in our school and your commitment to supporting your child’s education, e.g. by engaging your child regularly in conversation about his learning and social life at school and by highlighting to us any feedback you may have, negative or positive. I hope to see you, your friends and loved ones at our International Children’s Day Festival on the morning of Saturday, May 26.

Respectfully,
andre_dir
Andre Struve
School Director

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៨
ជូនចំពោះ មាតាបិតា និង អាណាព្យាបាល សិស្ស នៃ សាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាទីគោរព!

ដូចដែលឯកឧត្តមលោកជំទាវ លោក លោកស្រីដែលជាមាតា បិតា អាណាព្យាបាលសិស្សបានជ្រាបហើយថា  ឆ្នាំសិក្សាចាស់ដែលពោរពេញដោយក្តីរំភើបរីករាយកំពុងខិតជិតឈានចូលមកដល់ទីបញ្ចប់។ កាលពីមួយឆ្នាំកន្លងទៅ ការងារសាងសង់អគារសិក្សាសម្រាប់ប្អូនៗកម្រិតមត្តេយ្យបានចប់សព្វគ្រប់ ហើយសព្វថ្ងៃយើងកំពុងដំណើរការសាង សង់បន្ថែមមួយជាន់ទៀត ហើយបន្ថែមលើសពីនេះទៅទៀត ក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ដែលមានលោកឧកញ៉ា បណ្ឌិត ត្រាំង លី ជាប្រធាន និងលោក សំអាត ហ៊ីមស្ព្រង់ ជាអនុប្រធាន ព្រមទាំងក្រុម ការងារថ្នាក់ដឹកនាំសាលាកំពុងសិក្សារៀបចំគម្រោងពង្រីកសាលាទៅកាន់ទីតាំងថ្មីមួយទៀត បន្ថែមលើទីតាំងដែល មានស្រាប់នាពេលបច្ចុប្បន្ន ដែលទីតាំងបន្ថែមថ្មីនោះគឺស្ថិតលើដីឡូត៏ ចម្ងាយប្រមាណជា១០០០ម៉ែត្រ ខាងលិចទីតាំង សព្វថ្ងៃ។ លើសពីនេះទៅទៀត យើងក៏កំពុងរៀបចំគម្រោងសាងសង់សហសាលពហុបំណង (multi-use auditorium) ដែលអាចប្រារព្ធកម្មវិធីជាច្រើនប្រភេទ និងចំណតរថយន្តក្រោមដីដើម្បីធ្វើឲ្យទីតាំងសព្វថ្ងៃរបស់យើងកាន់តែប្រសើរ ឡើង ក្នុងន័យលើកកម្ពស់គុណភាពនៃការអប់រំឡើងមួយកម្រិតថែមទៀត។ នៅក្នុងឆ្នាំសិក្សានេះ យើងជួបប្រទះបញ្ហា ប្រឈម មួយចំនួននៅក្នុងសេវាគាំទ្រសិស្សានុសិស្ស ជាពិសេសបញ្ហាចរាចរណ៏ ហើយខ្ញុំសូមថ្លែងនូវអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះមាតា  បិតា អាណាព្យាបាលទាំងអស់សម្រាប់ការសហការ ភាពអត់ធ្មត់ ព្រមទាំងការយោគ យល់អធ្យាស្រ័យចំពោះបញ្ហានេះ។ ដើម្បីដោះស្រាយបញ្ហានេះបាន ការសាងសង់ចំណតរថយន្តក្រោមដី និងទីតាំង សាលាថ្មីមួយទៀតបន្ថែមលើទីតាំងបច្ចុប្បន្ន ដែលបានគ្រោងទុកនឹងអាចជួយសម្រួលបញ្ហាចរាចរណ៏នាពេលអនាគត ទោះបីជា យ៉ាងណាក៏ដោយ បញ្ហានេះនឹងបន្តកើតមានតែនៅខែដំបូងនៃឆ្នាំសិក្សាថ្មីរហូតដល់គម្រោងដែលបានរៀបរាប់ខាងលើរួចរាល់សព្វគ្រប់ជាស្ថាពរ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះបញ្ជាក់ជូនមាតា បិតា អាណាព្យាបាល ទាំងអស់ឲ្យបានជ្រាបផងដែរថាការចូលរួមរបស់មាតា មិតា អាណាព្យាបាលទាំងអស់ជាព័ត៌មានត្រឡប់ ឬជាការ ចូលរួមដោយផ្ទាល់ ជាមួយសមាគមមាតា បិតាសិស្សក្នុងនាមជាដៃគូ ជាពិសេសតាមរយៈលោក Bo Jespersen ដែលជាប្រធានសមាគម មាតា បិតា សិស្សកម្រិតបឋមសិក្សា និងលោក Soksan Yi ដែលជាប្រធានសមាគមមាតា បិតាសិស្សកម្រិតអនុវិទ្យាល័យ និង  វិទ្យាល័យបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសាលាក្នុងឆ្នាំសិក្សានេះទាក់ទងនឹងស្ថានភាព ចំណតរថយន្ត អាហារដ្ឋាន សន្តិសុខ និងសេវាកម្មដឹកជញ្ជូនសិស្សានុសិស្ស។

លើសពីនេះទៅទៀត យើងខ្ញុំទាំងអស់គ្នាបាន និងកំពុងយកចិត្តទុកដាក់បន្តធ្វើឲ្យប្រសើរឡើងនូវសេវាគាំទ្រ សិស្សា នុសិស្ស និងដោះស្រាយបញ្ហាសិក្សាធិការនានាសម្រាប់កម្មវិធីសិក្សាពីកម្រិត K៣ ដល់ថ្នាក់ទី១២ ដោយពង្រីក សេវាគាំទ្រសិស្សានុសិស្សឲ្យកាន់តែមានភាពសម្បូរបែប និងមានប្រសិទ្ធភាពថែមទៀតនៅឆ្នាំសិក្សាថ្មីខាងមុខនេះ។

ដោយឡែក ក្រុមការងារអ្នកអភិវឌ្ឍកម្មវិធីសិក្សាដែលមានសមាជិកជាអ្នកសម្របសម្រួលកម្មវិធីសិក្សាចំនួន ២៤នាក់ ដែលដឹកនាំដោយសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ គឺលោក ហ្វីលីប ម៉ាស្កុត បានខិតខំធ្វើបច្ចុប្បន្នភាពកម្មវិធី សិក្សា ក្នុងរយៈពេល៥ឆ្នាំជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាបទដ្ឋានអប់រំ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយអ្នកជំនាញអប់រំ។ នៅក្នុងការចុះមកវាយតម្លៃគុណភាពអប់រំរបស់ស្ថាប័ន ទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថាWASC នៅចន្លោះខែតុលា និងខែវិច្ឆិកាខាងមុខនេះ យើងខ្ញុំ ទាំង អស់គ្នារំពឹងថាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ នឹងត្រូវបានទទួលស្គាល់ជាសាលាដែលពោរពេញដោយ ភាពច្នៃប្រឌិត និងមានកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការសកល ព្រមទាំងតម្រូវការរបស់សិស្សដែលល្អបំផុត នៅ ក្នុងតំបន់។ នៅឆ្នាំសិក្សា២០១៨-២០១៩ សាលានឹងផ្តល់ជូននូវមុខវិជ្ចាត្រៀមមហាវិទ្យាល័យ (Advanced Placement Course) ចំនួន៥មុខបន្ថែមលើ១០មុខវិជ្ជាដែលមានស្រាប់នាពេលបច្ចុប្បន្ន ហើយយើងខ្ញុំទាំងអស់គ្នាពិតជាមាន មោទកភាពដែលបានផ្តល់ដល់សិស្សានុសិស្សចាប់ពីថ្នាកទី១០ ដល់ថ្នាក់ទី១២    នូវមុខវិជ្ជាដែលជួយដល់ពួកគេក្នុងការទទួលបានឱកាសចូលរៀននៅសាកលវិទ្យាល័យធំៗនៅលើពិភពលោកដែលផ្អែកលើសមត្ថភាព ចំណេះដឹងផ្ទាល់ខ្លួន របស់ពួកគេដោយមិនផ្អែកលើធនធានហិរញ្ញវត្ថុ។     យើងនឹងបន្តផ្តល់ជូននូវការចុះឈ្មោះចូលរៀនមុខវិជ្ជាត្រៀមមហាវិទ្យាល័យដោយឥតគិតថ្លៃដល់សិស្សានុសិស្ស បើទោះបីជាសាលាត្រូវចំណាយជាច្រើនទៅលើការបណ្តុះបណ្តាលគ្រូ ជាពិសេស សម្ភារឧបទេសដែលបម្រើដល់ការរៀន និងបង្រៀន ព្រមទាំងឧបករណ៏មន្ទីរពិសោធទំនើបៗជាដើម។ លើសពីនេះទៅទៀត សិស្សចាប់ពីថ្នាក់ទី៣ ដល់ទី៥ នឹងបានចូលរួមកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រទេស សិង្ហបូរី ដែលមានឈ្មោះថា MoneyTree ហើយដែលកម្មវិធីនេះនឹងត្រូវបានដាក់បញ្ចូលក្នុងមុខវិជ្ជាគណិតវិទ្យា និង សិក្សាសង្គម។ សិស្សានុសិស្សចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី៨ ដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីអន្តរជាតិសុទ្ធ បាន សិក្សាអំពីទម្លាប់ និងឥរិយាបថល្អៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈកម្មវិធី MoneyTree។

ដើម្បីបន្តឆ្លើយតបទៅនឹងបទដ្ឋានអប់រំកម្រិតខ្ពស់ អ្នកស្រី Imelda Rebancos ជានាយិកាកម្រិតមត្តេយ្យ និង បឋមសិក្សា ព្រមទាំងអ្នកស្រី Amanda Martin ដែលជានាយិកាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបាន និងកំពុង សហការគ្នាយ៉ាង ជិតស្និទ្ធជាមួយនឹងអ្នកស្រី Kelly Breen ដែលជាអ្នកជំនាញផ្នែកសេវាគាំទ្រសិស្សានុសិស្សក្នុងការ ធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទាំងនេះ ជាពិសេសទាក់ទងនឹងសិស្សដែលមានតម្រូវការអប់រំពិសេស ការគាំទ្រផ្នែក ភាសាអង់គ្លេស អក្ខរកម្ម ការប្រឹក្សាផ្នែកចិត្តសាស្ត្រ និងការពង្រឹងវិន័យជាដើម ដូច្នេះហើយទាមទារឲ្យមានការបង្កើន បុគ្គលិកបន្ថែមនៅក្នុងផ្នែកនេះរហូតដល់ទៅជាង៥០%នៅក្នុងឆ្នាំសិក្សាថ្មីខាងមុខ។ ការវិនិយោគបន្ថែមលើកម្មវិធី ពិសេសៗ ដូចជាកម្មវិធីផ្តោតលើអក្ខរកម្មសម្រាប់កម្រិតបឋមសិក្សាត្រូវបានអនុម័តយល់ព្រមដោយក្រុមប្រឹក្សាភិបាល រីឯ ទស្សនទាននៃវិធីសាស្ត្រ គាំទ្រសិស្សានុសិស្សឲ្យបានគ្រប់ជ្រុងជ្រោយត្រូវបានបង្កើតឡើងរួចរាល់ផងដែរ។

ខ្ញុំពិតជាមានក្តីរំភើបរីករាយចំពោះរាល់សកម្មភាពអភិវឌ្ឍន៏សាលា ព្រមទាំងឱកាសក្នុងការធ្វើឲ្យប្រសើរឡើង ក្នុងឆ្នាំ សិក្សាថ្មីខាងមុខ ព្រមទាំងឆ្នាំសិក្សាក្រោយៗទៀត។

គោលការណ៏គ្រឹះសំខាន់ៗសំដៅដល់ការអភិវឌ្ឍគុណភាពអប់រំសម្រាប់បុត្រធីតារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាំមកជាមួយនូវការចំណាយបន្ថែមសម្រាប់សាលា អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំង អស់គ្នា ស្នើសុំការយោគយល់ដែលថ្លៃសិក្សានឹងត្រូវកើនឡើងចំនួន៨%សម្រាប់គ្រប់កម្រិតចាប់ពី K3 ដល់ថ្នាក់ទី១២ នៅ ក្នុងឆ្នាំសិក្សាថ្មី២០១៨-២០១៩ខាងមុខនេះ ហើយការឡើងថ្លៃសិក្សានេះជាការចាំបាច់ដើម្បីធានាឲ្យបានថាសិស្សា នុសិស្ស គ្រប់រូបនឹងទទួលការអប់រំដែលមានគុណភាពខ្ពស់បំផុតនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏។ ម្យ៉ាងវិញ ទៀត សាលាបានបង្កើនសុវត្ថិភាពនៃសេវាដឹកជញ្ជូនសិស្សតាមរយៈការបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តដឹក សិស្ស ដើម្បីតាមដានសកម្មភាពសិស្ស និងបុគ្គលិក ហើយថ្លៃឈ្នួលកម្លាំងពលកម្មសម្រាប់បុគ្គលិកផ្នែករថយន្តដឹក សិស្សក៏ត្រូវបានតម្លើងផងដែរ។ សូមមេត្តាអានខិត្តប័ណ្ណស្តីពីតម្លៃផ្សេងៗ ហើយនៅក្នុងខិត្តប័ណ្ណនោះ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ក៏នឹងបានឃើញកាលបរិច្ឆេទនៃការចុះឈ្មោះចូលរៀន និងមេត្តានាំបុត្រធីតាមកចុះឈ្មោះចូល រៀនឲ្យបានមុនថ្ងៃទី២៣ ខែមិថុនា ដើម្បីរួចផុតពីការតម្លើងថ្លៃចុះឈ្មោះចូលរៀន។

សម្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិករយៈពេលវែងរបស់សាលាចាប់ពីរយៈពេល៨ ឆ្នាំជាប់គ្នា ឯកឧត្តម លោកជំទាវ លោក លោកស្រីនឹងត្រូវបានបញ្ជូលទៅក្នុង “កម្មវិធីភក្តីភាព” ដែលតាមរយៈកម្មវិធី នេះថ្លៃសាលាសម្រាប់បុត្រធីតារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងឡើងតែ៤% ជំនួសឲ្យ៨%។ តាម រយៈកិច្ចសន្ទនាជាមួយ PaPA និងមាតា បិតា អាណាព្យាបាលឃើញថាគោលការណ៏ថ្មីនេះទទួលបានការស្វាគមន៏ជា ច្រើនពីសំណាក់មាតា បិតា អាណាព្យាបាលដែលមានភក្តីភាពកាលពីឆ្នាំមុន។

តាំងនាមឲ្យប្រធានក្រុមប្រឹក្សាភិបាល លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជឿជាក់លើ សាលា និងការប្តេជ្ញាចិត្តក្នុងការគាំទ្រការសិក្សារបស់បុត្រធីតាឯកឧត្តម លោកជំទាវ លោក លោកស្រីតាមរយៈការ ចូលរួមពិភាក្សាជាទៀងទាត់អំពីការសិក្សា ក៏ដូចជាសកម្មភាពសង្គមរបស់កូនៗ ដោយលើកឡើងនូវរាល់មតិយោបល់ នានា។ យើងខ្ញុំរង់ចាំស្វាគមន៏វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងទិវាកុមារអន្តរជាតិដែលនឹងធ្វើ ឡើងនៅព្រឹកថ្ងៃសៅរ៏ ទី២៦ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។

នាយកសាលា
andre_dir
ឥន្ទ្រី ស្ទ្រូវ៉េ