22
MAR
2018

SAT

CIA FIRST will offer the SAT on May 5th, 8:00 am-12:00 noon. It is recommended that all students planning to attend university in a foreign country take the SAT at least once. The registration deadline for the May test date is April 6th. Test takers must register and pay through the College Board website. Remember to select CIA FIRST as the test center.

The SAT is an exam used by universities to make admissions decisions. It is a multiple-choice, pencil and paper test administered by the College Board. The purpose of the SAT is to measure high school students’ readiness for university and to provide universities with one common data point that can be used to compare all applicants. University admissions officers will consider SAT scores alongside high school GPA, AP scores, high school courses, letters of recommendation, extracurricular activities, etc. The importance of SAT scores in the application process varies from university to university. Generally, a high SAT score will result in an increased chance of admission and scholarships.

*adapted from princetonreview.com

សាលាអន្តរជាតិ ស៊ី អាយ អេ​ ហ្វឺសត៏ នឹងរៀបចំការប្រលងតេស្តសាកល្បងសមត្ថភាពត្រៀមចូលមហាវិទ្យាល័យ នៅ ថ្ងៃទី៥ ខែឧសភា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២រសៀល ហើយយើងខ្ញុំសូមជំរុញឲ្យសិស្សានុសិស្សទាំងអស់ដែល មានគម្រោងទៅសិក្សានៅសាកលវិទ្យាល័យនៅបរទេស ចូលរួមក្នុងការប្រលងនេះយ៉ាងហោចណាស់ឲ្យបានម្តង។ ថ្ងៃផុតកំណត់សម្រាប់កាលបរិច្ឆេទចុះឈ្មោះចូលរួមប្រលងក្នុងខែឧសភាគឺនៅថ្ងៃទី៦ ខែមេសា។ បេក្ខជនត្រូវចុះឈ្មោះ នឹងបង់ប្រាក់តាមរយៈគេហទំព័រ College Board ហើយជ្រើសរើសយកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ជាមណ្ឌល ប្រលង។

សាកលវិទ្យាល័យនៅបរទេសនឹងយកលទ្ធផលការប្រលងតេស្តសាកល្បងសមត្ថភាពត្រៀមចូលមហាវិទ្យាល័យជា

មូលដ្ឋានក្នុងការសម្រេចចិត្តទទួលចុះឈ្មោះនិស្សិតឲ្យចូលសិក្សា។ ការប្រលងនឹងត្រូវបានត្រួតពិនិត្យដោយCollege Board ដែលនៅក្នុងនោះបេក្ខជនត្រូវជ្រើសរើសចំលើយដែលត្រឹមត្រូវដោយប្រើប្រាសខ្មៅដៃ។ គោលបំណងនៃការ ប្រលងតេស្តសាកល្បងសមត្ថភាពត្រៀមចូលមហាវិទ្យាល័យគឺដើម្បីវាស់ស្ទង់សមត្ថភាពសិស្សវិទ្យាល័យក្នុងការត្រៀមខ្លួនចូលសិក្សានៅកម្រិតឧត្តម និងផ្តល់ទិន្នន័យរួមមួយទៅសាកលវិទ្យាល័យនានានៅបរទេសក្នុងការប្រៀបធៀប សមត្ថភាពបេក្ខជនដែលបានដាក់ពាក្យចូលរៀននៅបណ្តាសាកលវិទ្យាល័យទាំងនោះ។ មន្ត្រីទទួលបន្ទុកផ្នែកទទួល និស្សិតឲ្យចូលរៀននៅតាមសាកលវិទ្យាល័យបរទេសនឹងសម្រេចចិត្តទទួលយកនិស្សិតឲ្យចូលរៀនដោយផ្អែកលើពិន្ទុនៃការប្រលងតេស្តសាកល្បងសមត្ថភាពត្រៀមចូលមហាវិទ្យាល័យ លំដាប់ពិន្ទុនៅវិទ្យាល័យ(GPA) ពិន្ទុនៃការធ្វើតេស្ត AP មុខវិជ្ជាដែលបានសិក្សានៅវិទ្យាល័យ លិខិតគាំទ្រផ្សេងៗ ព្រមទាំងកម្មវិធីសិក្សាបន្ថែមផ្សេងៗទៀតដែលសិស្សានុ សិស្សបានសិក្សា។ សារសំខាន់នៃពិន្ទុការប្រលងតេស្តសាកល្បងសមត្ថភាពត្រៀមចូលមហាវិទ្យាល័យគឺសិស្សានុ សិស្សដែលទទួលបានពិន្ទុខ្ពស់នឹងមានឱកាសកាន់តែច្រើនក្នុងការចូលរៀននៅសាកលវិទ្យាល័យធំៗនៅបរទេស ក៏ ដូចជាឱកាសក្នុងការទទួលបានអាហារូបករណ៏ផងដែរ។