28
AUG
2018

Welcome to the 2018-2019 school year!

Dear Valued Parents,

Welcome to the 2018-2019 school year! We will open our school doors to welcome you back to another great year on this Friday August 31!  Together we will create a year of excellence for our children.  We are looking forward to a productive partnership with you to ensure our children can achieve their highest potential.

  • Meet and greet the teacher – Friday 31 from 8 am to 12 pm.
  • SchoolBase registration as well as Uniform distribution – all day Friday, August 31, and Saturday, September 1.

IMPORTANT FOR BUS STUDENTS: Bus service starts on Monday, September 3rd. Due to organizational reasons, there is NO bus service offered on Friday 31 August

If you wish to take the advantage of our very affordable student transportation service to avoid daily traffic struggles, please call +855 (0)99 2000 11 or write us via messenger to info@ciaschool.edu.kh

មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ជាទីគោរព៖

សូមស្វាគមន៍មកកាន់ឆ្នាំសិក្សាថ្មី២០១៨-២០១៩! យើងខ្ញុំទាំងអស់គ្នានឹងទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រធីតាមកកាន់ឆ្នាំសិក្សាថ្មីដ៏អស្ចារ្យដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី៣១ ខែសីហា។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញារួមគ្នាធ្វើឲ្យឆ្នាំសិក្សាថ្មីនេះជាឆ្នាំសិក្សាប្រកបដោយឧត្តមភាព សម្រាប់ បុត្រធីតារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី។

  • ជួបជាមួយលោកគ្រូ អ្នកគ្រូនៅថ្ងៃសុក្រ ទី៣១ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។
  • ការចុះឈ្មោះប្រើប្រាស់Schoolbase ការបែងចែកសម្ភារៈសិក្សា និងឯកសណ្ឋានសិស្សធ្វើឡើង នៅថ្ងៃសុក្រ ទី៣១ ខែសីហា និងថ្ងៃសៅរ៍ ទី០១ ខែកញ្ញា។
  • សេវារថយន្តដឹកសិស្សចាប់ផ្តើមនៅថ្ងៃចន្ទ ទី៣ ខែកញ្ញា។ ដោយសារហេតុផលមួយចំនួន សាលាមិនអាចផ្តល់សេវារថយន្តដឹកសិស្សនៅថ្ងៃសុក្រ ទី៣១ ខែសីហាបាននោះទេ។

ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រីចង់ឲ្យបុត្រធីតាប្រើប្រាស់សេវារថយន្តដឹកសិស្សដើម្បី ចៀសវាងនូវបញ្ហាចរាចរណ៍ សូមទាក់ទងមកលេខ +855 (0)99 2000 11 ឬផ្ញើសារមកកាន់ info@ciaschool.edu.kh

welcome back, back to school, cia first international school, parents, education, phnom penh