World Scholar’s Cup (WSC)

CIA FIRST students took home a vast array of accolades at the Phnom Penh round of the World Scholar’s Cup (WSC) last weekend, meaning four of the teams have been invited to take part in the next round in Malaysia.

The WSC is an academic competition hosted at numerous locations around the world and was held by STEAM Cambodia in Phnom Penh. Sixteen students from Middle School and High School competed in teams of three in debating, collaborative essay writing, a multiple choice test, and a quiz bowl.

The results were outstanding.

For High School, Justine Rellin took first place in seven categories including “Debate Champions,” “Top Debate Teams” and “Challenge Science” alongside Sunita Lath who came top in four competitions. Kelly Tam, Molika Tan, Kirsty Rath, Rattanakun Sith and Mary Seng also bagged numerous first places between them.

“After the first day, we thought we utterly failed and had no chances of making it to Globals but during the awarding ceremony, we were proven wrong,” Justine said.

“Being part of this competition made me realise that I had skills I wasn’t aware of and I believe that this is the magic of WSC. It has the capabilities of bringing out many different talents and skills from people, not just academics.”

Among Middle School, Piseth Baramey Chhoun came second in the “Writing Champions” while Somonineath Rethkry took third in “Challenge All Subjects.”

As a result, CIA FIRST has been invited to Kuala Lumpur for the upcoming WSC “Global Round” between June 18 to 23, in which students would battle it out with the region’s brightest competitors.

Congratulations all of you!

សិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី អាយ អេ​ ហ្វឺសត៏ ទទួលបាននូវពាក្យកោតសរសើរជាច្រើន ក្នុងការប្រកួតកម្មវិធី World Scholar’s Cup (WSC) នៅទីក្រុងភ្នំពេញកាលពីសប្តាហ៏មុន​ ដោយសមាជិក ក្រុមចំនួនបួនរូបត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតក្នុងវគ្គបន្ទាប់នៅប្រទេសម៉ាឡេស៊ី។

WSC គឺជាការប្រកួតប្រជែងចំណេះដឹង ដែលត្រូវបានធ្វើឡើងនៅកន្លែងជាច្រើនទូទាំងពិភពលោក ហើយដែលត្រូវបានរៀបចំឡើងដោយអង្គការស្ទីម កម្ពុជា (STEAM Cambodia) នៅរាជធានីភ្នំពេញ។ សិស្សានុសិស្សចំនួន១៦នាក់មកពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបានចូលរួមប្រកួតតស៊ូមតិ ការ សរសេរតែងសេចក្តីជាក្រុម ការប្រឡងបែបពហុជម្រើស ព្រមទាំងការប្រកួតឆ្លើយសំនួរជាច្រើន។

លទ្ធផលដែលទទួលបានពិតជាលេចធ្លោក្នុងចំណោមក្រុមដទៃទៀត។

សម្រាប់កម្រិតវិទ្យាល័យ សិស្សឈ្មោះ Justine Rellin ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងចំណោម ការប្រកួតចំនួន៧ប្រភេទ រួមមាន “ជើងឯកតស៊ូមតិ” “ក្រុមតស៊ូមតិដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត” ព្រមទាំង “ការប្រកួតវិទ្យាសាស្ត្រ” រីឯសិស្សឈ្មោះ Sunita Lath ទទូលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងការ ប្រកួតចំនួន៤។ សិស្សឈ្មោះ Kelly Tam, Molika Tan, Kirsty Rath, Rattanakun Sith និង Mary Seng ក៏ទទួលបានលេខមួួយក្នុងការប្រកួតជាច្រើនផងដែរ។

សិស្សឈ្មោះ Justine បាននិយាយថា “បន្ទាប់ពីថ្ងៃទីមួយយើងខ្ញុំមិនគិតថាយើងខ្ញុំនឹងអាចឈានដល់ ការប្រកួតកម្រិតពិភពលោកទេ ប៉ុន្តែនៅថ្ងៃប្រកាសលទ្ធផលគឺយើងទទួលបានជោគជ័យ។”

“ការចូលរួមក្នុងការប្រកួតបែបនេះគឺបានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាបានស្គាល់ពីសក្តានុពលនៃជំនាញ របស់ខ្លួនដែលយើងខ្ញុំទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុន ហើយដែលវាបង្ហាញពីទេពកោសល្យរបស់ មនុស្សផ្សេងគ្នាដែលមានក្រៅពីជំនាញក្នុងការសិក្សា។”

នៅកម្រិតអនុវិទ្យាល័យ សិស្សឈ្មោះ Piseth Boramey Chhoun ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការ ប្រកួតជើងឯកក្នុងការសរសេរ រីឯសិស្សឈ្មោះ Somonineath Rethkry ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតគ្រប់មុខវិជ្ចា។

ជាលទ្ធផល សិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី​ អាយ​ អេ​ ហ្វឺសត៏ ត្រូវបានអញ្ជើញឲ្យចូលរួម ប្រកួតក្នុងកម្រិតពិភពលោកនៅទីក្រុងកូឡាឡុំពួ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ខាង មុខនេះ ដែលនៅក្នុងការប្រកួតនោះសុទ្ធសឹងជាសិស្សឆ្នើមក្នុងតំបន់។

សូមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់!