top of page

CIA FIRST International School Donated Study Materials to Helping Hand Cambodia

Updated: Mar 16

សេចក្ដីប្រកាសព័ត៌មាន សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បរិច្ចាគសម្ភារសិក្សាជាថ្មីទៀត ជូនដល់អង្គការ Helping Hand Cambodia

សេចក្ដីប្រកាសព័ត៌មាន

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បរិច្ចាគសម្ភារសិក្សាជាថ្មីទៀត

ជូនដល់អង្គការ Helping Hand Cambodia


នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបរិច្ចាគ សម្ភារសិក្សាមួយចំនួនធំជាថ្មីទៀតដូចជាសៀវភៅកត់ត្រា សៀវភៅសិក្សាតាមមុខវិជ្ជាផ្សេងៗ ប៊ិច ខ្មៅដៃ ខ្មៅដៃ ពណ៌ ព្រមទាំងសម្ភារសិក្សាជាច្រើនប្រភេទទៀត ជូនដល់អង្គការ Helping Hand Cambodia ដែលជាអង្គការ មួយកំពុងឧបត្ថម្ភគាំទ្រដល់ការសិក្សាកុមារក្រីក្រជាច្រើននាក់ក្នុងតំបន់ច្បារអំពៅ រាជធានីភ្នំពេញ។


កម្មវិធីបរិច្ចាគនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការ Helping Hand Cambodia ផ្ទាល់ដែលមាន អាសយដ្ឋានលើផ្លូវ ៣៥៧ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានវត្តមានលោក Greg Heaney ប្រធាន ផ្នែកគម្រោងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក Duncan Bell ស្ថាបនិកអង្គការ Helping Hand Cambodia ។


សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ ព្រោះ សហគមន៍សាលារបស់យើងជឿជាក់ថា ការចែករំលែកគឺជាសកម្មភាពប្រកបដោយគុណធម៌បំផុតមួយ ដែល មនុស្សជាតិអាចធ្វើបានចំពោះគ្នានឹងគ្នា។ ក្នុងពេលកន្លងមក សាលាក៏បានបរិច្ចាគជាថវិកាជូនដល់មូលនិធិ    គន្ធបុប្ផាកម្ពុជា ព្រមទាំងបានចូលរួមកិច្ចការសហគមន៍ជាមួយនឹងអង្គការផ្សេងៗទៀត រាប់ទាំងអង្គការ Helping Hand Cambodia ដែលសាលាបានបរិច្ចាគសម្ភារសិក្សានៅពេលនេះផងដែរ។


ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

គណៈគ្រប់គ្រងសាលា

Press Release: CIA FIRST International School Donated Study Materials to Helping Hand Cambodia

August 30th, 2023

Press Release

CIA FIRST International School Donated Study Materials to Helping Hand Cambodia


CIA FIRST International School donated study materials to a local children's organization called Helping Hand Cambodia on August 30, 2023. The donated study materials include notebooks, textbooks, pens, pencils, colored pencils, and other stationery. 


This donation took place at the Helping Hand Cambodia office, on Street 357, Chbar Ampov district, Phnom Penh, managed by Mr. Greg Heaney, CIA FIRST school project manager, and Mr. Duncan Bell, the founder of Helping Hand Cambodia. 


CIA FIRST Community believes that sharing is the most valuable act that human beings can do with one another. Thus, we have been involved in many humanitarian activities including the donation to Kantha Bopha Hospital and many other community-based donations.


Yours Sincerely,

CIA FIRST International School



Comments


Commenting on this post isn't available anymore. Contact the site owner for more info.
bottom of page