CIA FIRST International School to Donate 10 Million Riels to the Cambodian Kantha Bopha Foundation to Promote Health and Welfare of Cambodian Children
- CIA FIRST
- Aug 3, 2023
- 2 min read
សេចក្ដីប្រកាសព័ត៌មាន សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តបរិច្ចាគថវិកា ១០ លានរៀល ជូនដល់មូល និធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារ
សេចក្ដីប្រកាសព័ត៌មាន
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តបរិច្ចាគថវិកា ១០ លានរៀល ជូនដល់មូល
និធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារ
ដោយយល់ឃើញអំពីសារៈសំខាន់ នៃសេវាសង្គ្រោះព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាជូនកុមារកម្ពុជា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបន្តបរិច្ចាគថវិកា ១០ លានរៀលជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារក្នុងន័យរក្សានិរន្តរភាពនៃកិច្ចដំណើរការ មន្ទីរពេទ្យគន្ធបុប្ផាក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ នៅឯ មជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ក្រោមវត្តមានចូលរួមរបស់ លោក Michael Wilde ប្រធាននាយកប្រតិបត្តិ ព្រម ទាំងគណៈគ្រប់គ្រងជាន់ខ្ពស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និង លោកសាស្រ្តាចារ្យ គី សន់ទី ប្រធាន មន្ទីរពេទ្យគន្ធបុប្ផា។
លោក Michael Wilde ប្រធាននាយកប្រតិបត្តិសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមាន ប្រសាសន៍ថា “វិស័យសុខាភិបាលនិងវិស័យអប់រំ គឺជាវិស័យពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយក្នុងការ កសាងធនធានមនុស្ស។ សាលាជាកន្លែងផ្ដល់ការអប់រំ ខណៈមន្ទីរពេទ្យជាកន្លែងដែលធានាថាកុមារគ្រប់រូប មានសុខភាពល្អ និងសុវត្ថិភាព ។ ហើយការចូលរួមចំណែករបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រាកដ នឹងអាចរួមចំណែកជួយដល់ផ្នែកណាមួយនៃដំណើរការមន្ទីរពេទ្យយ៉ាងពិតប្រាកដ។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលតែងតែចូលរួមបរិច្ចាគថវិកាជូនដល់មូលនិធិគន្ធបុប្ផា កម្ពុជា ដើម្បីរក្សាបាននូវនិរន្តរភាពសេវាសង្គ្រោះព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ នៅតាមទីតាំងទាំង៥ របស់ មន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពុជា។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មិនត្រឹមតែយកចិត្តទុកដាក់ផ្ដល់ការអប់រំមួយប្រកបដោយគុណ- ភាពជូនសិស្សានុសិស្សប៉ុណ្ណោះទេ សាលាក៏តែងតែយកចិត្តទុកដាក់លើកិច្ចការមនុស្សធម៌ផងដែរ។ ជាក់ស្ដែង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែបរិច្ចាគថវិកាយ៉ាងទៀងទាត់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជាក្នុង ពេលកន្លងទៅនេះ។ ការរួមចំណែកនេះ បង្ហាញឱ្យឃើញនូវសមានចិត្តគិតគូរដល់សេក្ដីសុខកុមារ និងប្រជាជន កម្ពុជា ហើយលើសពីនេះការបរិច្ចាគថវិកានេះក៏បានបង្ហាញអំពីទំនួលខុសត្រូវសង្គម Corporate Social Responsibility (CSR) ដែលជាការចូលរួមមួយដ៏សំខាន់នៃសហគ្រាស និងក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
ថ្ងៃព្រហស្បតិ៍ ២ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
គណៈគ្រប់គ្រងសាលា
Press Release: CIA FIRST International School to Donate 10 Million Riels to the Cambodian Kantha Bopha Foundation to Promote Health and Welfare of Cambodian Children
August 3rd, 2023
Press Release
CIA FIRST International School to Donate 10 Million Riels to the Cambodian Kantha Bopha Foundation to Promote Health and Welfare of Cambodian Children
CIA FIRST International School donated 10,000,000 Riel to the Cambodian Kantha Bopha Foundation to promote the health and welfare of Cambodian children in medical care and treatment at all Kantha Bopha hospitals in Cambodia.
The donation took place on August 3, 2023, at the Kantha Bopha Information Center, with the attendance of Mr. Michael Wilde, the school’s CEO and along with other senior leadership members of CIA FIRST International School, and Prof. Ky Santy, Director of Kantha Bopha Hospital, Cambodia.
In the donation handover ceremony, Mr. Michael Wilde stated, “Healthcare and education are two inseparable sectors in building human resources for the country. Schools are where children get an education, while hospitals assure they are safe and healthy”. We hope that this small contribution will aid the operations of the hospitals, Mr. Michael added.
As a response, Prof. Ky Santy thanked the management of CIA FIRST International School for its regular contribution to the Kantha Bopha Foundation. It is meaningful to the effort and missions to save hundreds of vulnerable children.
CIA FIRST International School not only focuses on providing quality education to its students but also on humanitarian work. CIA FIRST International School has regularly donated money to the Kantha Bopha Foundation of Cambodia.
This contribution shows compassion for the well-being of children and the people of Cambodia and witnessing Corporate Social Responsibility (CSR), a significant part of the enterprise and private company’s contribution to sustainable social development.
Comments